ខេត្តតាកែវ÷ស្ត្រីម្នាក់ដែលជាម្ចាស់ហាងទូរសព្ទ១កន្លែងឋិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរីខេត្តតាកែវ ត្រូវបានបុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលបានទូរស័ព្ទគំរាមមកលើរូបគាត់ថា ត្រៀមខ្លួនដេកគុកឱ្យហើយទៅ បើអញធ្វើនាងឯងមិនបានទេ ! ហើយក៏មានពាក្យថា អញសម្លាប់មនុស្សរាប់ភ្លេចហើយ បើសម្លាប់មួយទៀតក៏អត់បញ្ហាដែរ។
ស្ត្រីរងការគម្រាមកំហែងនេះ មានឈ្មោះ លឹម ឡៃហុន រស់នៅភូមិឃុំខាងលើ។ ហេតុការណ៍នេះកើតឡើងកាល ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ បានធ្វើឲ្យរូបគាត់ភ័យ ខ្លាចយ៉ាងខ្លាំងស្នើសុំឲ្យក្រសួងមហាផ្ទៃ និងអគ្គស្នងការ មេត្តាចាត់វិធានការ លើបុគ្គលរូបនេះ តាមច្បាប់ និងតាមវិន័យរបស់កងកម្លាំង។
ស្ត្រីខាងលើបានឲ្យដឹងថា បុគ្គលរូបនេះបានប្រើប្រាស់ លេខទូរសព្ទ 097610 1515 បានទូរសព្ទ មកគំរាមលើគាត់និងលេខទូរសព្ទ១ខ្សែទៀត តាមតេឡេក្រាម ឃើញថា បុរសរូបនេះមានពាក់ឯកសណ្ឋានប៉ូលីសថែមទៀត តែមិនដឹងនៅអង្គភាពដែរនោះទេ។
ជុំវិញករណីនេះផងដែរ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យអ្នកកាសែតដឹងព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៥ នេះថា លោកមិនស្គាល់ទេ។ ដោយឡែក លោក ឆេង រតនៈ ស្នងការរងផែនធនធាន មនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តក៏បានបញ្ជាក់ ឲ្យដឹងនាព្រឹកនេះដដែលដែលថា បុរសដែលពាក់ឯក សណ្ឋានជាប៉ូលីសខាងលើនេះ ពុំមាននៅតាកែវយើងនេះទេ លោកអត់ដែលស្គាល់ទេ។
ស្ត្រីរងគ្រោះខាងលើបានបញ្ជាក់ថា តាមការពិនិត្យជាក់ ស្ដែង ដែលបុរសខាងលើ ប្រើលេខទូរសព្ទមួយខ្សែទៀត 097 213 15 99 ដែលមានឈ្មោះលើតេឡេក្រាម នួន បូរ៉ា Nuon Bo Ra(ក្លេង) តែមិនដឹងថាធ្វើជាប៉ូលីសនៅអង្គភាពណាទេ តែងតែឃើញពាក់ឯកសណ្ឋានជិះឡាន ចេញចូលនៅស្រុកអង្គរបុរី និងច្រកភ្នំដិន។
អ្នកស្រី លឹម ឡៃហុន ក៏បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គរបុរីរួចហើយ..ដើម្បីឲ្យសមត្ថកិច្ចកាត់វិធានការផ្លូវច្បាប់ និងការពារសុវត្ថិភាពអ្នកស្រី។
ជុំវិញករណីនេះ,នគរបាលព្រហ្មទណ្ឌស្រុកអង្គរបុរីបានបញ្ជាក់ថា អ្នកស្រី លឹម ឡៃហុន បានមកដាក់ពាក្យបណ្ដឹងពិតមែន ពាក់ព័ន្ធនឹងករណីគំរាមកំហែង និងគំរាមសម្លាប់។ លោកបានបញ្ជាក់ថា លោកក៏បានដឹង បានឃើញបុគ្គលខាងលើតែងតែជិះឡាន 330 ផ្លាកលេខ ន.ប និងឯកសណ្ឋានប៉ូលីស ចេញចូលនៅស្រុកអង្គរបូរីដែរ..ដោយបុគ្គលខាងមានទំនាក់ទំនងជាមួយនារីម្នាក់ ជារកសុីលក់ជី តែពេលនេះបានដាច់គ្នាហើយ។
ជុំវិញករណីខាងលើនេះដែរលោកជួន សុវាន់មន្នីអធិការ រងទទួលផែនព្រហ្មទណ្ឌ័ស្រុកអង្គរបូរីបានឲ្យដឹងថាជំនាញលោកពិតជាបានទទួលពាក្យបណ្តឹងពីអ្នកស្រីលឹម ឡៃហុនដូចការរៀបរាប់ខាងលើពិតមែន។
បើតាមការឱ្យដឹងរបស់ លោកនួន បូរ៉ា ប្រាប់ថា ដើម ហេតុដែរធ្វើឲ្យលោកគំរាមសម្លាប់អ្នកស្រី លឹម ឡៃហុនដោយសាលោកបានឲ្យប្អូនយកទូរសព្ទ័ទៅបញ្ចាំនៅក្នុងហាងរបស់អ្នកស្រី(ឡៃហុន)១២០០០០០រៀល ហើយលោកបានបាត់ឯកសារដែលដាក់បញ្ចាំ ហើយពេលទៅលួសយកទូរសព្ទ័វិញមិនបានទេ,ដោយអ្នកស្រីម្ចាស់ ហាងថា ចាំគ្រប់១ខែចាំមកលួសយកវិញ។
លោកនួន បូរ៉ាបានឲ្យដឹងទៀតថា លោកក៏រងចាំគ្រប់១ ខែទើបទៅលួសយកទូរសព្ទ័វិញ,តែមិនទាន់គ្រប់១ខែផងស្រាប់តែបែកធ្លាយរូបអាសអាភាសក្នុងទូរសព្ទ័លោកចែកចាយតាមឆាតព្រោងព្រាតធ្វើឲ្យលោកខឹងសម្បារក៏ធ្វើឲ្យលោកទូរសព្ទ័ទៅអ្នកស្រី លឹម ឡៃហុន និងបានប្រើពាក្យមិនសមរម្យពិតមែន។
បញ្ហានៅត្រង់ថា ហេតុអ្វីបានជារូបភាពមិនសមរម្យនៅក្នុងទូរសព្ទរបស់លោកនួនបូរ៉ាត្រូវបានបែកធ្លាយ?៕
