Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

មន្ត្រីនគរបាលខេត្តតាកែវ៤រូបត្រូវបានអគ្គស្នងការនគរបាលជាតិហៅទៅសាកសួរ

ខេត្តតាកែវ ៖ មន្ត្រីនគរបាលខេត្តតាកែវ ផែនបង្ក្រាបគ្រឿងញៀន៤រូបត្រូវបានអគ្គស្នងការគនរបាលជាតិហៅទៅសាកសួរ។ នេះបេីតាមប្រភពច្បាស់ការមួយចេញពីស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ប្រភពដដែលបញ្ជាក់ទៀតថា ក្នុងចំណោមមន្ត្រីនគរបាលទាំង៤រូបនោះ គឺមន្ត្រីផែនបង្ក្រាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ២រូប អធិការរងនគរបាលស្រុកសំរោង១រូប និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់១រូប។

ជុំវិញករណីខាងលេីនេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ មិនបានស្រាយបំភ្លឺនុះទេ ដោយលោកសុំពេលបន្តិចដេីម្បី ពិនិត្យមេីលសិន។

យោងតាមប្រភពយ៍ច្បាស់ការបានបន្តថាលោកចុលចេកស្នងការងទទួលផែនបង្ក្រាបគ្រឿងញៀននៃស្នងការនគរបាលខេត្តតាកែវក្រោយអគស្នងការនគរបាលជាតិសាកសួរួចត្រូវបានត្រឡប់មកស្នងការដ្ឋានវិញ។ចំណែកលោកសុខសង្ហានាយការិយាល័យបង្ក្រាបគ្រឿងញៀននៃស្នងការនគបាលខេត្តតាកែវត្រូវបានអគ្គស្នងការនគរបាលជាតិបញ្ចូនទៅACUក្រោយបញ្ចប់ការសាកសួរនេះបើយោងតាមលោកឧត្តមសេនីយ៍ត្រីសៅសារុនអ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវ។

អ្នកនាំពាក្យដដែរបានអោយដឹងទៀតថាចំពោះលោកឌឹមសាញ់អធិការងគ្រឿងញៀនស្រុកសំរោងនិងមន្ត្រីនគរបាល១រូបទៀតនៅស្រុកត្រាំកក់មិនទាន់ទៅណាទេគឺនៅក្នុងខេត្តតាកែវនៅឡើយ។

You May Also Like

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299