គេឃើញលោករស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបុរីបង្ហាញលិខិត១ច្បាប់ស្ដីពីការមិនគាំទ្រចំពោះគេហទំព័រនានាដែលបានវាយប្រហារមកលើលោក តាមអ្វីដែលគេហៅថាអ្នកលេង facebook ស្រុកអង្គរបុរី។ប៉ុន្តែបើត្រឹម តែជាអ្នកលេង facebook ហេតុអី ក៏នៅលើក្រដាស១ សន្លឹកនោះមានដាក់ស្លាករដ្ឋបាលខេត្តតាកែវនិងសាលា ស្រុកអង្គរបុរីនៅលើក្បាលសន្លឹកទៅវិញ។ តិចខុសទេដឹងលោកចៅហ្វាយស្រុក?!
ពេលនេះគឺកាន់តែក្រពលមុខខ្លាំង នៅពេលដែលលោករស់ ប៊ុនធឿន បានខឹងក្រោធទៅលើក្រុមអ្នកកាសែតនៅខេត្តតាកែវ។ប្រសិនបើលោកអភិបាលស្រុកមិនព្យាយាម សម្របសម្រួលទេនោះ អាចនិយាយបានថា លោកនឹងកាន់តែក្រពុលមុខ និងដើរផ្លូវខុសមួយជំហានទៀតដូចពាក្យចាស់ពោលថា “ខឹងខុស,ខឹងខាត”។ តើអ្វីដែលលោកចៅហ្វាយស្រុកបានខ្ចីដៃរបស់ដែលហៅថា ក្រុមអ្នកព័ត៌មានបណ្ដាញសង្គមស្រុកអង្គរបុរី…តើក្រុមនេះជាអង្គភាពអ្វី? ស្ថាប័នអ្វី? មានការទទួលស្គាល់ដោយស្ថាប័នជាតិណាមួយដែរឬទេ? ហេតុអ្វីក្រុមនេះបែរជាមានសិទ្ធិប្រើឈ្មោះសាលាខេត្តតាកែវនិងរដ្ឋបាលស្រុកអង្គរបុរី នៅលើក្បាលទីបនៃសេចក្តីបំភ្លឺនោះទៅវិញ។
ចង់ឈ្នះ,ចង់ចាញ់អីលោកអភិបាលស្រុក? មានតែការ សម្របសម្រួលឬអាចថា ទន់ភ្លន់បន្តិចក្នុងនាមជាអ្នក ដឹកនាំដែលមានទស្សនៈវិស័យវែងឆ្ងាយ។ យ៉ាងណាក៏ ដោយ វានៅតែជាសិទ្ធិសម្រេចជាឯកជនរបស់លោកក្នុងរឿងតតាំងផ្លូវច្បាប់ឬយ៉ាងណា ជាមួយអ្នកកាសែតតែ ប៉ុណ្ណោះ។ តើលោកគួរបោះ១ជំហានទៀតចូលផ្លូវច្បាប់ដោយតតាំងជាមួយអ្នកកាសែតឬយ៉ាងដូចម្ដេច?
គួររំលឹកថា ផ្ដើមចេញពីអ្នកកាសែតម្នាក់នៃមន្ទីរព័ត៌មានខេត្តតាកែវក្នុងក្របខណ្ឌរដ្ឋាភិបាល បានលូកដៃសុំលុយពីលោកអភិបាលស្រុក ហើយលោកអភិបាលស្រុកមិន បានផ្ដល់តាមការស្នើសុំ ហើយថែមទាំងចំអកឡកឡឺយអំពីតួនាទីអ្នកកាសែតនោះ។ កំទេចភ្លើងដែលតម្លៃតិចជាងប្រហែល ១០ម៉ឺនរៀល បានឆេះថ្គោលឡើងនៅក្រោមកម្ដៅនៃសហសេវិកអ្នកកាសែតឯកជនជាច្រើនអង្គភាព។ នៅពេលដែលអ្នកកាសែត ព្យាយាមពន្លេច
រឿងនេះឡើង ស្របពេលដែលលោកអភិបាលស្រុកក៏ព្យាយាមចង់ឈ្នះដែរនោះ។
ចូលឆ្នាំថ្មី លោកចៅហ្វាយស្រុក គួរតែមើលហុងស៊ុយរបស់ខ្លួនថា តើឡើងឬចុះ? រឿងនេះកំប៉ិកកំប៉ុកអង្ករកំប៉ុងសម្រាប់លោកអភិបាលស្រុក? តើចាំបាច់អ្វីដែលលោកត្រូវឆ្លើយឆ្លងឆ្លង ដែលធ្វើឲ្យកម្ដៅបេះដូងរបស់លោកទទួលទានដំណេកមិនបាន,ទទួលទានអាហារមិនឆ្ងាញ់យ៉ាងនេះ? ស្ថិតក្នុងដំណាក់កាលនេះមានតែជនទីបី ប៉ុណ្ណោះដែលអាចជួយស្រាយកម្ដៅបញ្ចប់រឿងរវាងលោកអភិបាលស្រុកនិងអ្នកកាសែតនោះបាន។ ជឿចុះថា ប្រសិនបើលោកចង់បញ្ចប់បញ្ហានេះអាចថាមិន មែនត្រឹមអាហារ១តុនោះទេ តែត្រូវសុំទោសជាសាធារណៈទៀតផង៕
