ខេត្តកំពង់ស្ពឺ៖ បើទោះបីជាមានបទបញ្ជាពីប្រមុខរាជ រដ្ឋាភិបាលហើយអាជ្ញាធរមូលដ្ឋានបិទឱ្យអស់ល្បែងស៊ី សងមាន់ជល់អនឡាញយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្នុងមូលដ្ឋានភូមិបុរីកម្មករសង្កាត់ច្បារមន ក្រុងច្បារមន ខេត្ត កំពង់ស្ពឺនៅតែមានដំណើរការជាធម្មតា។មិនតែប៉ុណ្ណោះ ទីតាំងនេះអាចទាក់ទាញបានអ្នកលេងល្បែងមាន់ជល់អនឡាញ យ៉ាងច្រើនប្រមូលលុយរាប់លានរៀលក្នុង១ ថ្ងៃៗដោយមិនឃើញអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធាន ការបង្ក្រាបនោះទេ។
ប្រភពឃើញផ្ទាល់ភ្នែកឲ្យដឹងថា ទីតាំងមាន់ជល់អនឡាញស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៤ ទល់មុខរោងចក្រកាត់ដេរយីហោសុីគ្លូ ដែលស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋបានឱ្យដឹងថា មានប្រជាពលរដ្ឋអ្នកញៀនល្បែង ដែលចូលទៅលេងល្បែងស៊ីសងមាន់ជល់អនឡាញ នៅទីតាំងខាងលើមិនដាច់រយៈនោះឡើយ។ ប្រជាពលរដ្ឋប្រាកដក្នុងចិត្តថា អាជ្ញាធរមូលដ្ឋានពិតជាបានដឹងអំពីបញ្ហាបទល្មើសនេះប៉ុន្តែមិនយកចិត្តបង្ក្រាបនោះឡើយ។
ទង្វើរបស់មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ច្បារមន ក្រុងច្បារមន ធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនង ជាត្រូវថ្នាំពីសំណាក់ម្ចាស់ទីតាំងឬក្រុមហ៊ុនមាន់ជល់អនឡាញ នោះហើយបានជាមិនចាត់វិធានការបង្ក្រាបសោះ។
ប្រជាពលរដ្ឋមើលឃើញថា សមត្ថកិច្ចតែងតែចេញចូលទីតាំងខាងលើនោះដែរ ប៉ុន្តែហេតុអ្វីបានជាមិនបង្ក្រាបតាមគោលការណ៍របស់រាជរដ្ឋាភិបាលសោះចឹង?។
ករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចនគរបាលខេត្ត ឬកងរាជអាវុធហត្ថ ខេត្ត ជាពិសេសលោកអភិបាលខេត្តកំពង់ស្ពឺ មេត្តាចាត់វិធានការបង្ក្រាបទីតាំងល្បែងមាន់ទល់អនឡាញនៅក្នុងមូលដ្ឋានខាង លើនោះផង។ ការរំពឹងទៅលើមន្ត្រីអាជ្ញាធរប៉ុស្តិ៍សង្កាត់ច្បារមន ក្រុងច្បារមន ហាក់មិនមានចំណាត់ការចំពោះករណីនេះទេ៕
