Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ស្រ្តីរងគ្រោះក្នុងករណីប៉ុនប៉ងឃាតកម្មមិនទាន់ទទួលបានពន្លឺយុត្តិធម៌ខណៈជនបង្កនៅក្រៅសំណាញ់ច្បាប់

ខេត្តតាកែវ ៖ ស្រ្តីរងគ្រោះក្នុងករណីប៉ុនប៉ងឃាតកម្មបើករថយន្តបំបុកកាលពីចុងខែកក្កដា កន្លងទៅនៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយទេ ខណៈជនបង្កនៅក្រៅសំណាញ់ច្បាប់។

មានករណីប៉ុនប៉ងឃាតកម្មដោយបើករថយន្តបំបុកជនរងគ្រោះ តែមិនបានសម្រេចនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០១និង៣០នាទី ហាក់គ្មានពន្លឺយុត្តិធម៌ ព្រោះជនបង្កនៅក្រៅសំណាញ់ច្បាប់នៅឡើយ ជាហេតុធ្វើស្ត្រីរងគ្រោះមានការភិតភ័យទាំងយប់ទាំងថ្ងៃ និងទទួចស្នើសុំសមត្ថកិច្ចជួយពន្លឿនការស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។

តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ខ្លួនបានបើកបរម៉ូតូតាមផ្លូវជាតិលេខ២ ចេញពីកម្មវិធីជួបជំមិត្តភក្រ លុះមកដល់មុខវិទ្យាល័យជាស៊ីមតាកែវ ស្រាប់តែមានរថយន្តមួយគ្រឿងជិះមកបំបុកពីក្រោយពេញទំហ៊ឹង បណ្តាលឲ្យខ្លួន និង អ្នករួមដំណើរពីក្រោយម្នា្កក់រងរបួសធ្ងន់ទាំងពីរនាក់ ក្បែរស្លាប់។ ជនរងគ្រោះបន្ថែមថា រយន្តដែលបើកបំបុកប៉ុនប៉ងសម្លាប់នេះ បើកបរដោយឈ្មោះ ញីវ គឹមសាន (ហៅ កាក់) ហើយក្រោយពេលបង្កគ្រោះថ្នាក់ជនសង្ស័យបានបើករថយន្តទៅប្លុងចោលនៅភូមិធម្មវិន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ និងរត់គេចខ្លួនបាត់ស្រម៉ោល មកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ នៅមិទាន់ស្វែងរកឃើញនៅឡើយ។

ករណីនេះដែរ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ធ្លាប់បានឲ្យដឹងថា ចាប់តាំងពីថ្ងៃកើតហេតុកម្លាំងលោកបានចុះទៅដល់លំនៅដ្ឋានជនសង្ស័យដែរ តែជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។ លោកបន្ថែមថា ជំនាញលោកបានចេញលិខិតអញ្ជើញជនសង្ស័យមកអធិការដ្ឋានដើម្បីដោះស្រាយដែរ តែនៅមិនព្រមចូលខ្លួន ដូច្នេះលោកមានតែ បញ្ជូនសំណុំរឿងឡើងទៅថ្នាក់លើ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299