NCOVID គឺជា app រាយការណ៍សុខភាព និងផ្សព្វផ្សាយព័ត៌មានវីរុសកូរ៉ូណាថ្មី COVID-19 ដែលបង្កើតឡើងដោយរដ្ឋាភិបាលវៀតណាម។ ក្រោយប្រកាសឱ្យប្រើ ១សប្តាហ៍មក app នេះ ត្រូវបានដោនឡូតយ៉ាងរហ័សច្រើនជាងគេបំផុតក្នុងប្រទេស នៅលើទូរសព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS និង Android។
គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ app នេះ ត្រូវបានដោនឡូតច្រើនជាងគេបំផុតនៅលើ App Store ខណៈវាស្ថិតនៅលេខ៣ លើ Google Play។
រដ្ឋាភិបាលវៀតណាម បានជំរុញឱ្យសាធារណជនដោនឡូតកម្មវិធីនេះ និងផ្តល់ព័ត៌មានដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងផ្នែកសុខភាព ក្នុងការគ្រប់គ្រងជំងឺឆ្លង COVID-19។
សម្រាប់ការប្រើប្រាស់ គឺ app នេះនឹងសួរអ្នកប្រើប្រាស់នូវព័ត៌មានផ្ទាល់ខ្លួន និងគ្រួសារ និងព័ត៌មានលម្អិតអំពីការទាក់ទងជាមួយមនុស្សទូទៅ ហើយបន្ទាប់មក app នេះនឹងវាយតម្លៃ ហើយបញ្ជូនចម្លើយមកឱ្យអ្នកប្រើប្រាស់វិញ៕
