Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

សមត្ថកិច្ច​ឡោមព័ទ្ធទីតាំងផលិតស្រាថ្នាំចិនសែដែលបណ្តាលឲ្យ​មនុស្ស​ស្លាប់

​កាលពីរសៀលថ្ងៃម្សិលមិញ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ធ្វើការ​ឡោមព័ទ្ធទីតាំង​ផលិត​ស្រាយីហោតាំគួយដែល​ស្ថិត​នៅ​ភូមិ​បាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប៉ុន្តែម្ចាស់ទីតាំងបាន​រត់គេចខ្លួន និង​ចាក់សោរផ្ទះចោល។

ចំពោះ​ករណីមនុស្ស​ស្លាប់ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​បាន​ផឹកស្រាថ្នាំចិនសែយីហោតាំគួយនោះ មន្រ្តីជំនាញ​បាន​សង្ស័យថា ម្ចាស់​ស្រានេះ​បាន​យក​អាកុល​ក្លែងក្លាយ​ធ្វើពីមេតាណុល​យក​មក​ផលិត​ស្រា ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ពុល​ស្លាប់អ្នក​ផឹក​យ៉ាងដូចនេះ។

ហើយ​បើ​តាម​ការ​ស្រាវជ្រាវថា មុនដំបូង​ម្ចាស់បាន​ទិញ​អាកុល​នៅ​ក្រុមហ៊ុន ​SKD​ ដែលជា​អាកុល​មាន​ស្តង់ដា​រ តែដោយសារ​អាល់កុល​ថ្លៃ​ក៏​ទៅ​ទិញ​អាល់កុល​កន្លែង​ផ្សេង​ចំ​អាល់កុល​ក្លែងក្លាយ ​ធ្វើ​ពី​មេ​តា​ណុល​ជាហេតុ​បណ្តាលឲ្យ​ពុល​តែម្តង​៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299