Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងថ្មី ៧៧៨នាក់ ក្នុងនោះជាងពាក់កណ្តាលជា​ករណីនាំចូល

យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​កម្ពុជា​ចេញផ្សាយ​នៅថ្ងៃនេះ បាន​បញ្ជាក់ថា កម្ពុជា​មានករណីឆ្លងវីរុស​កូវីដ​១៩ថ្មី ចំនួន ៧៧៨នាក់ ក្នុងនោះ​ករណីនាំចូលពីក្រៅ​ប្រទេស​មាន​ចំនួន ៤៧៥នាក់។

យោង​តាមទិន្នន័យនេះ បាន​បង្ហាញថា ករណីឆ្លងក្នុងសហគមន៍​គឺមាន​តែត្រឹម​តែ ៣០៣ករណីប៉ុណ្ណោះ ដែលវាហាក់ធ្លាក់ចុះ​ បើធៀបនឹង​ខែកន្លងទៅ ដែលមានករណីឆ្លងក្នុងសហគមន៍រហូត​ដល់បីខ្ទង់នោះ។

បើតាម​របាយការណ៍​ដដែល នៅថ្ងៃនេះ កម្ពុជាក៏មានករណីជា​សះស្បើយ​ចំនួន ៦៨៦នាក់ដែរ ខណៈ​អ្នក​ស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២២នាក់។

គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៧៣ ៧០១​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៦៦ ៩៥០​នាក់ និង​អ្នកស្លាប់​កើនឡើង ១ ៣០៥​នាក់​​៕​

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299