Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

វ៉ាក់សាំងស៊ីណូហ្វាមចំនួន១លានដូស បានដឹក​មក​ដល់​កម្ពុជាហើយ

វ៉ាក់សំាងស៊ីណូហ្វាមរបស់ចិន​ចំនួន១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ បានមកដល់នៅកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះ។

គិតត្រឹមថ្ងៃទី២២ កក្កដានេះ កម្ពុជាទទួលវ៉ាក់សាំងបង្ការជំងឺកូវីដពីភាគីចិន ទាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួនសរុប ១៥.៧លានដូសហើយ ខណៈដែលកម្ពុជាមានគោលដៅចាក់ជូនពលរដ្ឋ ឲ្យបានយ៉ាងតិច ១០លាននាក់ ឬ ត្រូវការប្រមាណ២០លានដូសនោះ។

បើតាមក្រសួងសុខាភិបាល បើរាប់បញ្ចូលវ៉ាក់សំាង១លានដូស ដែលកម្ពុជានឹងទទួលនៅថ្ងៃនេះ កម្ពុជានឹងទទួលបាន សរុប១៦.៧លានដូស ពីភាគីចិន។

ថ្មីៗនេះ ភាគីចិនក៏​បាន​អះអាងថា នឹងបញ្ជូនជំនួយឥតសំណង ១លានដូសទៀតមកដល់កម្ពុជា នាចុងខែកក្កដានេះ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299