Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ចាប់ខ្លួនមេក្លោងលក់ដីខ្យល់នៅកោះកុង៤នាក់

មេក្លោងធំចំនួន ៤នាក់ នៃក្រុមហ៊ុនដីឡូតិ៍ B.I.D ដែលបានបោកប្រាសលក់ដីខ្យល់​ឲ្យ​ប្រជាពលរដ្ឋ​កើប​លុយ​រាប់សិបម៉ឺនដុល្លារនោះ ត្រូវ​បានសមត្ថកិច្ច​ធ្វើ​ការ​ចាប់ខ្លួន​កាលពីសប្តាហ៍កន្លងទៅនេះ។

មេក្លោងធំៗ៤នាក់នោះ​ត្រូវ​បានបញ្ជាក់ថា ទី១) ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ តែងតាំងខ្លួនជាអគ្គនាយកក្រុមហ៊ុន B.I.D, ទី២) ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ តែងតាំងខ្លួនជាអគ្គនាយករងក្រុមហ៊ុន B.I.D, ទី៣) ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ជាដៃគូរសហការ និងជាអ្នកផ្តល់ប្រាក់ក្នុងគម្រោងដីឡូតិ៍ខ្យល់ និង ទី៤) ឈ្មោះ ជិន ឆៃយ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកចេញមុខទិញដីផ្ទាល់ពីម្ចាស់ដើម។

សូម​បញ្ជាក់ថា​ ​ក្រុមហ៊ុន​ដី​ឡូ​ត៍ខ្យល់ B.I.D ត្រូវ​បានប្រជាពលរដ្ឋ​ប្រមាណ​ជាង ៧០គ្រួសារ ប្តឹង​ទៅ​កាន់តុលាការ​ពីករណីបោកប្រាស់លក់ដីខ្យល់​ឲ្យ​ពួក​គាត់ ដែលស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា១លាន​ដុល្លារ ក្នុង​ការលក់​ដី​ឡូ​ត៍ជាង ១០០ ឡូ​ត៍ (ទំហំ​ដី​ជិត ៥ ម៉ឺន​ម៉ែត្រការ៉េ)​។

ក្រោយ​មក​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង សម្រេចចោទប្រកាន់ពួកគេទាំង៤នាក់ពីបទ «ឆបោក និង រំលោភ​លើ​ទំនុកចិត្ត» ប្រព្រឹត្តនៅចំណុចអូរស្រីស្រណោះ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលអំឡុងខែកុម្ភៈ ឆ្នាំ២០២០ តាមមាត្រា៣៧៧ និង មាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299