Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សេដ្ឋកិច្ច

ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៨៧គម្រោង ក្នុងទុនជិត៣ពាន់លានដុល្លារ, ៦៩ភាគរយគឺជាគម្រោងរបស់ចិន

របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម ចំនួន ៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន ២.៩៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០.០២៩កន្លែង។

តួលេខនេះបើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគ មានការថយចុះចំនួន ៦៣គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក។

បើតាម​របាយការណ៍នោះថា នៅឆមាសទី១ ឆ្នាំ២០២១នេះ ប្រទេសចិនជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជាច្រើនជាងគេ គឺ៦៩ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ខណៈវិនិយោគក្នុងស្រុក ឈរនៅលំដាប់លេខរៀងទី២៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299