Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

រាជធានីភ្នំពេញ​នឹងបញ្ចប់ការចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ, ក្រសួងស្នើ​ដល់អ្នក​មិនទាន់ចាក់ដូសទី២រួសរាន់

បើតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់កូវីដ១៩​សម្រាប់រាជធានីភ្នំពេញជិត​បញ្ចប់​ហើយ ដោយ​ពេល​នេះ ក្រុមការងារកំពុង​បន្តចាក់វ៉ាក់សាំងបង្ហើយនៅ ក្នុងខណ្ឌ ចំនួន៣ គឺខណ្ឌដូនពេញ ខណ្ឌ ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ។

បើតាម​ការ​បញ្ជាក់របស់​លោកជំទាវ តួលេខអ្នកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ គឺលើសផែនការដែលបានគ្រោងទុក ដោយសារ ទី១ តួលេខដែលគិតគូរនៅក្នុងការផ្ដល់វ៉ាក់សាំង គឺជាតួលេខដែលមានការប៉ាន់ស្មាន ទី២ មាន បងប្អូនប្រជាពលរដ្ឋយើងដែលនៅជិតរាជធានីភ្នំពេញក៏គាត់អញ្ជើញមកចាក់ដែរ ទី៣ ដោយសារតែពេលនោះយុទ្ធនាការនេះគិតតែទៅលើចំនួនប្រជាជនកម្ពុជា តែមិនបានគិតអំពីចំនួនជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

« អញ្ចឹងមកដល់ថ្ងៃនេះខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថាយើងចាក់សឹងតែអស់ហើយនៅសល់ទីតាំងមួយចំនួន យើងត្រូវចាក់បង្ហើយសម្រាប់ដូសទី២ នៅសល់តែបីខណ្ឌចុងក្រោយទេ ដែលយើងត្រូវបង្ហើយដូសទី២ ហើយក្រោយពីបញ្ចប់ដូសទី២នេះ យើងនឹងបិទបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះហើយ អ៊ីចឹងសូមបងប្អូនយើង អ្នកដែលគាត់មិនទាន់បានចាក់ដូសទី ២ នេះ សូមអញ្ជើញមកចាក់ឲ្យបានទាន់ពេលវេលា » ។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299