Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ កម្ពុជា មានអ្នក​ស្លាប់ដោយសារ​កូវីដ១៩ រហូត​ដល់ទៅ ៣២នាក់

យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹកថ្ងៃទី២ ខែមិថុនានេះ បាន​ឲ្យដឹងថា កម្ពុជា​មានករណីស្លាប់ដោយ​សារ​វីរុស​កូវីដ​១៩ រហូតដល់ទៅ ៣២នាក់, ចំនួននេះ គឺជាចំនួនដ៏ច្រើន​មិន​ធ្លាប់មាន ចាប់តាំងពី​កម្ពុជា​មានករណីស្លាប់ដោយ​សារ​ជំងឺកូវីដ​១៩មក។

ដោយ​ឡែក​សម្រាប់​ករណីឆ្លងថ្មីនៅថ្ងៃនេះវិញ ក៏​មាន​ចំនួនច្រើនគួរ​ឲ្យ​កត់សម្គាល់ផងដែរ តែតិច​ជាង​ថ្ងៃម្សិលមិញ ពោល​គឺ​ចំនួន ៩៦៦នាក់។

បើសរុប​ពីពេលដែលកម្ពុជាមានករណីឆ្លងវីរុស​កូវីដ​១៩ កាលពីដើមឆ្នាំមុន មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងវីរុស​កូវីដ​១៩សរុប​ចំនួន ៥២៣៥០នាក់ហើយ ខណៈ​ករណីស្លាប់សរុប​មាន​ចំនួន ៦៦០នាក់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299