Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អ្នកណាមិនភ័យ! កំពុងតែបើកលើផ្លូវសុខៗ ស្រាប់តែដាច់កុងតឺន័រ​ក្រឡាប់ធ្លាក់ពីលើផ្លូវ

រថយន្តកុងតឺន័រ​មួយ​គ្រឿង បានដាច់​កន្ទុយ​សណ្តោយ​របស់​ខ្លួន​ក្រឡាប់​ធ្លាក់ចេញពីផ្លូវ ធ្វើ​ឲ្យអ្នកដំណើរ​តាម​ដងផ្លូវ​ភ័យចង់លោះព្រឹលឹង។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២១នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២ និង​៩៣ ​ក្នុងភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ជិត​វិទ្យាល័យ ក្រុង​កំពង់ឆ្នាំង។​

រថយន្ត​ខាងលើនេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ក្បាល​រថយន្ត​ពាក់ស្លាក​លេខ3- B 5163 កន្ទុយ​​សណ្តោង​ពាក់​ស្លាក​លេខ 4 A-2330 ដឹកទំនិញ​ពេញ​​​ ។​

បុរស​ចំណាស់​ម្នាក់​ ដែល​ជា​អ្នកបើកបរ​រថយន្ត​នោះបាននិយាយថា រថយន្តគាត់​បាន​ដឹក​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ ធ្វើដំណើរ​ពី​ប៉ោយប៉ែ​តទៅ​ភ្នំពេញ ។ លុះ​មកដល់​ចំណុច​នេះ​ក៏​ស្រាប់តែ​ដាច់​កន្ទុយ​សណ្ដោង​ចេញពី​ក្បាល​រថយន្ត ក្រឡាប់​បះ ជើង​តែម្តង ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ឡើយ ។​

ក្រោយពេល​កើតហេតុ​គាត់​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​ក្រុមហ៊ុន​ភេសជ្ជៈ​ដើម្បី​យក​រថយន្ត​ផ្សេង ១ គ្រឿង​ទៀត មក​សាង​ទំនិញ​ដឹក​ទៅគោល​ដៅ ទើប​អាច​ស្ទូច​ទាញ​សណ្ដោង​ដែល​ក្រឡាប់​នេះ​យកទៅ​ធ្វើការ​ជួសជុល​បាន៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299