Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាជ្ញាធរ​ខេត្តពោធិ៍សាត់ គ្រោង​សង់ស្ពាន​អាកាស​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ៥​

អាជ្ញាធរ​ខេត្តពោធិ៍សាត់​បានសម្រេច​ថា នឹង​សង់ស្ពាន​អាកាស​ថ្មើរជើង ឆ្លងកាត់​ផ្លូវជាតិ​លេខ៥ ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព​ក្រុង​ពោធិ៍សាត់ និង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ របស់​អ្នកថ្មើរជើង​ឆ្លងកាត់​ទ្រូងផ្លូវ​នេះ។

យោង​តាម​ព័ត៌មាន នៃ​រដ្ឋបាល​ខេត្តពោធិ៍សាត់ ស្ពាន​អាកាស​ថ្មើរជើង ថ្មីស្រឡាង​នេះ នឹង​ត្រូវ​សាងសង់​ឡើង​ក្នុង​ឆាប់​ៗខាងមុខ ត្រង់​ចំណុច​សារៈ​មន្ទីរ​ខេត្តពោធិ៍សាត់ ស្រប​ពេល​ដែល​ច្រាំង​ស្ទឹង និង​សួនច្បារ ១៤មករា ត្រូវ​បាន​នឹង​កំពុង​ស្ថាបនា​ជិត​រួចរាល់​ហើយ។

រដ្ឋបាល​ខេត្តពោធិ៍សាត់​បន្ថែម​ថា ខេត្ត​ក៏​មាន​គម្រោង​កែ​លម្អ​សោភ័ណភាព​ក្រុង ឱ្យ​មាន​លក្ខណៈ​ទាក់ទាញ និង​ស្រស់បំព្រង តាមរយៈ​ការ​ដាក់ភ្លើង​បំភ្លឺ​ផ្លូវ​សំ​ខាន់​ៗ តាម​ទី​សាធារណៈ​ក្នុង​ក្រុង​ពោធិ៍សាត់ ព្រមទាំង​មាន​គម្រោង​បន្ថែម ជុំវិញ​ការ​ដាំ​ដើមឈើ នៅអម​សង្ខាង​ផ្លូវ​វៀង​ក្រុង​ផង​ដែរ ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299