Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ចុះពិនិត្យ​ខ្សែបន្ទាត់ព្រំដែន​ចំណុច​អូរហុច ប្រទះឃើញឈើលេខ១ចំនួន ២៥២កំណាត់

កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យតាមខ្សែរបន្ទាត់ព្រំដែនចំណុចអូរហុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ហើយ​បាន​ប្រទះឃើញឈើមូល ឈើអារប្រភេទលេខ១ (ស្រឡៅសុក្រម)ចំនួន២៥២កំណាត់, ត្រាក់ទ័រចំនួន ០២គ្រឿង, ម៉ូតូចំនួន ០២គ្រឿង និងរណាយន្តចំនួន ០១គ្រឿង។

យ៉ាងណាក៏ដោយ មិន​មានការ​បញ្ជាក់​លំអិត​ពីការ​រកឃើញ ឬអ្នកពាក់ព័ន្ធនោះទេ តែបច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការដែនជំរកសត្វព្រៃកែវសីម៉ាហើយ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299