Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ចុងសប្ដាហ៍ទីមួយនៃខែមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់

ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។ នេះ​បើតាម​ការ​បញ្ជាក់របស់​លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ក្នុងនោះ​គោលដៅទេសចរណ៍សំខាន់ៗ ដែល​គេ​នាំគ្នា​ទៅ​ រួមមាន៖ ខេត្តក្រចេះ៖ ១០,២២៥ នាក់ ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់ ខេត្តកំពត៖ ៩,២៩២ នាក់ ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់ ខេត្តសៀមរាប៖ ៦,៩៧៩ នាក់ ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។

បើតាម​លោក​ ថោង ខុន ថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។

យ៉ាងណាក៏ដោយ គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី និងកោះសាមសិប នៃខេត្តក្រចេះ តំបន់អេកូទេសចរណ៍នេះទទួលបានភ្ញៀវទេសចរច្រើន ខណៈពីដើមឡើយមិនទាន់មានភ្ញៀវទៅទស្សនាច្រើននោះឡើយ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299