Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រឹបអូសសាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥តោននៅច្រកទ្វារអន្តរជាតិដូង

សាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥.០០០គីឡូក្រាមត្រូវមន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យបង្រ្កាបបទល្មើសតំបន់៤(គយហុងឡុង)និងកំលាំង ក.ប.ប សាខាខេត្តបាត់ដំបង បង្ក្រាបបានខណ:ដែលឈ្មួញនាំចូលពីប្រទេសថៃ។

កិច្ចប្រតិបត្តិការនេះនៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដា ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្ត្រីជំនាញបានដកហូតទំនិញដែលខូចគុណភាពចម្រុះទាំងអស់សរុបចំនួន ៥.០០០ គីឡូក្រាម យកមករក្សាទុកនិងរង់ចាំការស្នើសុំដុតបំផ្លាញចោលនៅពេលក្រោយ ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299