Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

​ប្រធាន គ.ជ.ប លាលែងពីតំណែង

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេច​ដាក់ពាក្យ​លាឈប់​ពី​តួនាទី ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​​អចិន្រ្តៃយ៍រដ្ឋសភា ប្រជុំអនុម័តយល់ព្រម​នៅថ្ងៃសុក្រ​នេះ។

បើតាម​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា ការលាឈប់​របស់លោក ស៊ិក ប៊ុនហុក ពីប្រធាន គ.ជ.ប គឺដោយសារ​លោកមានជំងឺប្រចាំកាយ ហើយត្រូវសម្រាកព្យាបាលសុខភាព។

ក្រោយ​ពី​ការ​សម្រេច​អនុញ្ញាត​ឲ្យ​លោក ស៊ិក ប៊ុនហុក លាឈប់​ពីប្រធាន គ.ជ.ប ហើយ នៅ​ថ្ងៃនេះផងដែរ អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា ក៏បានប្រកាស​ជ្រើសរើសបេក្ខជន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផងដែរ។

គួរ​បញ្ជាក់ដែរថា លោក ស៊ិក ប៊ុនហុក បានកាន់តំណែងជាប្រធាន គ.ជ.ប កាលពីឆ្នាំ២០១៥៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299