Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

នៅ​មាន​រថយន្ត​ជាង៣៤ម៉ឺន​គ្រឿង​ទៀត មិនទាន់​ទៅ​ធ្វើ​ឆៀក​នៅឡើយ​

បច្ចុប្បន្ន​នេះ នៅ​មាន​រថយន្ត​ប្រមាណ ៤៦ភាគរយ ឬក៏​ជាង ៣៤ម៉ឺន​គ្រឿង​ទៀត​បាន​ផុត​សុពលភាព​ឆៀក ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់​ថុល រដ្ឋមន្រ្តី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន។

ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ ការដ្ឋាន​សាងសង់​ផ្លូវជាតិ លេខ៥ ភាគ​ខាងជើង (បាត់ដំបង​-សេរី​សោភ័ណ​) និង​ភាគ​ខាងត្បូង កាលពី​រសៀល​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់​ថុល បាន​ធ្វើការ​អំពាវនាវ ទៅ​ម្ចាស់ យាន​យន្ដ​ទាំងអស់​នោះ សូម​មេត្តា​យក​ឡាន ទៅ​ឆៀក​ឲ្យ​ត្រឹមត្រូវ បើ​មិន​ចង់​ចឹង​ទេ អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍។

បន្ថែម​ពីនេះ រដ្ឋ​មន្ដ្រី​សាធារណការ ក៏បាន​អំពាវនាវ ទៅដល់​ប្រជាពលរដ្ឋ ហួស​សុពលភាព បណ្ណ​បើកបរ ត្រូវ​យក​បណ្ណ​បើកបរ ទៅ​ពន្យារ​ឲ្យបាន​ត្រឹមត្រូវ និង​តាម​លក្ខណៈ​បច្ចេកទេស ផង​ដែរ​៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299