Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ខេត្តតាកែវ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៧០នាក់ ភាគច្រើនជាកម្មកររោងចក្រសាន់បូ

រដ្ឋបាលខេត្តតាកែវ បានប្រកាស​កាលពី​រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២១ម្សិលមិញថា គេ​បានរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ១៩ ចំនួន៧០នាក់ ដែលភាគច្រើនពួកគេ​ជាកម្មករ កម្មការិនី នៃរោងចក្រសាន់បូ។

ជាមួយ​គ្នានេះ រដ្ឋបាលខេត្តក៏​បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299