Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រដ្ឋបាលរាជធានីភ្នំពេញ បន្ត​ដាក់វិធានការរដ្ឋបាលរយៈ​ពេល​៧ថ្ងៃទៀត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការដ្ឋបាល​ រយៈ​ពេល​៧ថ្ងៃបន្ត​ទៀត ដោយ​គិត​ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែឧសភា រហូត​ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីជាការទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩។

យោង​តាម​ការ​កំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា តំបន់ក្រហម ដែលសំដៅ​ដល់​ភូមិ​សាស្រ្ត​ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ​១៩ គឺមានតែនៅក្នុងខណ្ឌចំនួន៤ប៉ុណ្ណោះ ក្នុងចំណោម​ខណ្ឌទាំង១៤របស់រាជធានីភ្នំពេញ ហើយ​ក៏​ត្រូវ​បាន​បង្រួមទៅជាសង្កាត់ និង​ភូមិ​ទៀតផង។

ក្នុងនោះ តំបន់ក្រហម​ នៅ ៖ ​ខណ្ឌទួលគោក រួមមាន ភូមិ២៣ នៃសង្កាត់​បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់​បឹងសាឡាង, ខណ្ឌពោធិ៍សែនជ័យ មាន ភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២ នៃសង្កាត់​ចោមចៅទី១

-ខណ្ឌឫស្សីកែវ៖ ផ្នែកខ្លះ​នៃភូមិទួលសង្កែ, ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះ​នៃភូមិបាក់ទូក ក្នុងសង្កាត់​ទួលសង្កែទី១

-ខណ្ឌមានជ័យ៖ ផ្នែកខ្លះ​នៃភូមិ៥ នៃ​សង្កាត់​ស្ទឹងមានជ័យទី២, ផ្នែកខ្លះ​នៃភូមិទ្រា៤ ផ្នែកខ្លះ​នៃភូមិដំណាក់ធំ២ និងផ្នែកខ្លះ​នៃភូមិដំណាក់ធំ៣ នៃសង្កាត់​ស្ទឹងមានជ័យទី៣៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299