Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

វ៉ាក់សាំងកូវីដ១៩ ចំនួន ៥០ម៉ឺនដូសទៀត នឹង​ដឹកមកដល់កម្ពុជា​នៅថ្ងៃទី១១ ឧសភា

វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ឧសភាខាងមុខនេះ ខណៈ៥០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី ១៥ ឧសភា។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេងនៅថ្ងៃទី៥ ឧសភា។

បើតាម​ការ​ប្រកាស​ របស់សម្តេចតេជោ វ៉ាក់សាំង ចំនួន៥០ម៉ឺនដូសដែល​នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១១ ឧសភាខាងមុខនេះ នឹងត្រូវ​ចាក់ជូនដល់ប្រជាពលរដ្ឋរស់​នៅក្នុងតំបន់ក្រហម។ «សម្រាប់តំបន់ក្រហម! បើចាក់មិនទាន់អស់ប្រជាជន គឺមិនដកកម្លាំងឡើយ។ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នៅថ្ងៃទី១១ និង៥០ម៉ឺនដូស នៅថ្ងៃទី១៥ ខាងមុខនេះ ហើយយើងនឹងចាក់ឱ្យអស់ប្រជាជននៅតំបន់នេះ»។

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299