Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ភ្លៀងនឹងចាប់ផ្តើមធ្លាក់នៅសប្តាហ៍នេះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្រសួងស្នើ​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់

បើយោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា បច្ចុប្បន្ននេះ មានជ្រលង​ នៃសម្ពាធទាបឥណ្ឌា និង​ខ្យល់​មូសុងនិរតី បានរំកិលគ្របដណ្តប់បក់​មក​លើ​ប្រទេស​កម្ពុជា ខណៈ​ដែល​រដូវវស្សា​ឆ្នាំ​២០២១ នឹង​ឈាន​មក​ដល់​នៅពេលដ៏​ខ្លី​ខាងមុខ​។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាបកណ្តាល អាច​នឹង​មាន​ភ្លៀងធ្លាក់រាយប៉ាយ ក្នុង​កម្រិតពីតិច​ទៅ​បង្គួរ រីឯបណ្តា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង ភាគ​ពាយ័ព្យ និង​បណ្តា​ខេត្ត​ភាគ​ខាង​កើត​ជាប់ប្រទេស​វៀតណាម ភ្លៀងអាច​ធ្លាក់​ក្នុង​កម្រិត​ពីមធ្យម ទៅច្រើន។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹងអាច​មាន​ភ្លៀង​រាយប៉ាយ​នៅ​ក្នុង​កម្រិត​ពីមធ្យម​ទៅ​បង្គួរ។

ដោយ​ឡែក​តំបន់​មាត់សមុទ្រវិញ អាច​នឹង​មាន​ភ្លៀងធ្លាក់​ពីមធ្យម ទៅច្រើន។

ជាមួយគ្នា​នេះ​ដែរ ក្រសួងបានស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ដែលអាច​កើត​មាន ជាពិសេស​បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាបកណ្តាល៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299