Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អភិបាលស្រុកសាមគ្គីមានជ័យ ដកកាំភ្លើងបាញ់គោអ្នកស្រុកងាប់ ព្រោះខឹងចូលមកស៊ីស្មៅក្នុងសាលាស្រុក តែអធិការថា គោនោះងាប់ដោយសារការគប់ដុំថ្ម

កាលពីថ្ងៃម្សិលមិញនេះ មានការរិះគន់នៅលើបណ្តាញសង្គមថា លោក វន សីផា អភិបាលស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង បានដកកាំភ្លើងបាញ់សត្វគោរបស់អ្នកស្រុកមួយក្បាលងាប់ ក្រោយពីខឹងសត្វគោនោះចូលមកស៊ីស្មៅក្នុងបរិវេណសាលាស្រុក។

តាមប្រភពខ្លះថា នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញ មានសត្វគោមួយហ្វូងបានចូលទៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ក្រោយមក​គេ​ក៏​បានលឺសម្លេងកាំភ្លើងផ្ទុះចំនួន២គ្រាប់ ចេញពីបរិវេណសាលាស្រុក រួចសត្វគោបានផ្អើលបែកហ្វូង ដែលដំបូងពលរដ្ឋនៅក្បែរនោះស្មានថាជាករណីបែកកង់ឡាន ប៉ុន្តែក្រោយមក​គេ​ក៏​ឃើញសត្វគោរបស់ពលរដ្ឋ១ក្បាលងាប់នៅទីនោះ ដោយមានឈាម និង របួសក្បាលផងដែរ។

ចំពោះករណីនេះ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យបាន ធ្វើការបដិសេធន៏ថា លោកមិនបានយកកាំភ្លើងបាញ់សត្វគោរបស់ប្រជាពលរដ្ឋនោះទេ ។ ហើយបើតាម លោក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យថា សត្វគោដែលងាប់នោះ គឺងាប់ដោយសារត្រូវ​និងដំថ្មតែប៉ុណ្ណោះ៕

តែយ៉ាងណា បើតាមម្ចាស់គោ គឺលោក ខែក គឿន អាយុ៤៥ឆ្នាំជាប្តី និង ប្រពន្ធឈ្មោះ ឡឹក ស្រី បានអះអាងថា គោរបស់គាត់ដែលងាប់នៅក្នុងបរិវេណសាលាស្រុក ពិតជាបានងាប់ដោយសារគ្រាប់កាំភ្លើងពិតប្រាកដមែន ដោយសារនៅស្នាមរបួសត្រង់ក្បាលសត្វគោ បានធ្លុះចូល ហើយពេលគាត់យកម្រាមដៃស្ទាបទៅឃើញ ដែលជាស្នាមគ្រាប់កាំភ្លើង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299