Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

វ៉ាក់សាំងកូវីដ១៩ ​ចំនួន៤០ម៉ឺនដូសបានមកដល់កម្ពុជាកាលពីយប់មិញ

វ៉ាក់សាំង​កូវីដ​១៩ ប្រភេទ ស៊ីណូហ្វាម ជាជំនួយលើកទី៣ របស់រដ្ឋាភិបាលប្រទេសចិន ចំនួន​៤០ម៉ឺនដូស បាន​ដឹកមក​ដល់ប្រទេស​កម្ពុជាហើយ​កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២១។

គិតមកទល់ពេលនេះ កម្ពុជាបានទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility) តាមអង្គការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ដូស។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១លាន ៣សែននាក់ហើយ ដោយធ្វើ​ឲ្យ​កម្ពុជាបានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្លាប់បានប្រកាសថា នៅឆ្នាំ​២០២១នេះ កម្ពុជា​នឹងទទួលបានវ៉ាក់សាំងចំនួន១០លានដូស ដោយ​ដឹកមកដល់ប្រទេសកម្ពុជា​ជា​បន្តបន្ទាប់ ក្នុងនោះ នៅខែឧសភា ចំនួន១លាន៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូសបន្ថែមទៀត៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299