Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រកឃើញ​ប្តីប្រពន្ធ២នាក់នៅកំពង់ធំ វិជ្ជមានកូវីដ១៩ ពួកគេចាកចេញពីភ្នំពេញតាំងពីថ្ងៃទី១០ ទើបរកឃើញវិជ្ជមាននៅថ្ងៃទី២៥ មេសា

រដ្ឋបាលខេត្តកំពង់ធំ​បាន​ឲ្យដឹងថា គេបានរកឃើញ​ករណីវិជ្ជមានវីរុស​កូវីដ​១៩ ទៅ​លើប្តីប្រពន្ធ២នាក់ ដែលគាត់
រស់នៅ​ភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក។

ពីរនាក់ប្តីប្រពន្ធនេះ រស់នៅបន្ទប់ជួល​នៅទីក្រុងភ្នំពេញ ហើយ​នៅថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២១ ពួកគាត់បានជិះ​ម៉ូតូ​កង់បីផ្ទាល់ខ្លួនត្រឡប់មកស្រុកំណើត ដោយ​មិនបានឈប់សម្រាកតាមផ្លូវទេ លុះ​មក​ដល់​ប៉ុស្តិ៍ត្រួតពិនិត្យ​ព្រំប្រទល់​កំពង់ធំ-កំពង់ចាម ពួកគាត់បានគេចទៅតាមផ្លុវទឹកឆា និងមកដល់ផ្ទះ​នៅម៉ោង​៩ព្រឹក។

ពេលមកដល់ផ្ទះ ក្រៅពីក្រុមគ្រួសារ៦នាក់ ពួកគាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ដោយអាជ្ញាធរបានចុះទៅធ្វើការវាស់កម្តៅ និងដាក់ឲ្យ​ធ្វើចត្តាឡីស័កនៅផ្ទះ ហើយ​នៅថ្ងៃទី១១ ខែមេសា ក៏បញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀល។

ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក អ្នកទាំងពីរមិនមានរោគសញ្ញាសង្ស័យអ្វីនោះទេ លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២១៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299