Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

កំពុងភ្ជួរដីប៉ះមីនតោនផ្ទុះ ខ្ទេចត្រាក់ទ័រ ប៉ុន្តែសំណាងអ្នកបើកបរមិនគ្រោះថ្នាក់

កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០២១ម្សិលមិញ មានករណីផ្ទុះមីនតោន ពេលត្រាក់ទ័រមួយគ្រឿងកំពុងភ្ជួរដី ដោយ​បណ្តាល​ឲ្យត្រាក់ទ័រនោះខូច​ខាតស្ទើរទាំងស្រុង ប៉ុន្តែអ្នកបើកបែរជាមិនរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយអ្នកបើកបរឈ្មោះ ឆាន់ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ។

ចំពោះករណីផ្ទុះមីនតោននេះ អាជ្ញាធរមីនក៏​បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299