Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ឃ្លាំងយក្សសង់ជិតរួចហើយ ទើបមន្រ្តីសុរិយោដីចុះផ្អាក ហើយ​ប្រាប់​ឲ្យ​យកលុយ៦ពាន់ដុល្លារទៅរត់ច្បាប់

កាលពីថ្ងៃម្សិលមិញ (២៣ មេសា) គេឃើញ​​ក្រុមមន្រ្តីភូមិបាលក្រុងដូនកែវ បានចុះទៅធ្វើការហាមឃាត់សំណង់ឃ្លាំងដ៏ធំមួយកន្លែងស្ថិតនៅភូមិតាឌូ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ព្រោះតែការសាងសង់ឃ្លាំងនោះ​គ្មានលិខិតអនុញ្ញាតិ ហើយ​បានណែនាំឲ្យ​ម្ចាស់សំណង់ទៅបំពេញបែបបទត្រឹមត្រូវតាមផ្លូវច្បាប់ទើបអនុញ្ញាតិឲ្យ​សង់បន្ត។

លោក សាង មករា ដែលជាម្ចាស់ឃ្លាំងបានឲ្យ​ដឹងថា លោកបានចំណាយលុយជាបន្ដបន្ទាប់ឲ្យ​មន្រ្តីសុំលាក់ឈ្មោះរត់ការឲ្យ​លោកដើម្បីបានសាងសង់ឃ្លាំងនេះ តែអ្នករត់ការនោះថា ធ្វើបណ្ដើរៗសិនទៅ ហើយលុយរបស់លោកក៏ចេញបណ្ដើរៗដែរ លុះលោកចេះតែសាងសង់ជាហូរហែរមក ស្រាប់តែនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ ក៏មានក្រុមមន្រ្តីចុះមកឲ្យ​លោកផ្អាកការសាងសង់ ដោយតម្រូវ​ឲ្យ​លោក​ទៅរត់ច្បាប់ពីថ្នាក់លើសិនទើបអាចសាងសង់បន្តទៀតបាន។

លោក  មករា បញ្ជាក់ថា លោកមិនបានស្គាល់ក្រុមមន្រ្តីនោះជានណាទេ តែគេតម្រូវឲ្យ​លោកយកលុយចាប់៥ពាន់ដុល្លាទៅ៦ពាន់ដុល្លាទៅរត់ការច្បាប់ទៅវាត្រឹមត្រូវតាមផ្លូវច្បាប់ ហើយបានសាងសង់ដោយរលូនហើយ។ លោកបន្ថែមទៀតថា លោកពិតជាលែងយល់មិនដឹងច្បាប់គេគិតយ៉ាងម៉េចទេ ព្រោះលោកសង់ឃ្លាំងស្តុបភេសជ្ជះលក់ដូរទេ។

ជុំវិញករណីនេះ យើងមិនអាចសុំការបំភ្លឺពីលោក កែវ សំណាង មន្រ្តីភូមិបាលក្រុងដូនកែវបានទេនៅថ្ងៃនេះ ចំណែកលោក នួន សុធា ប្រធានមន្ទីសុរិយោដីសំណង់និងនគរូបនីយកម្មខេត្តតាកែវ ក៏មិនអាចសុំការបំភ្លឺបានដែរ។

ករណីនេះ គេកំពុងតែឆ្ងល់ថា ពេលឃ្លាំងនោះសាងសង់​ហេតុអ្វីមិនមានមន្រ្តីចុះទៅហាមឃាត់ ព្រោះឃ្លាំងនោះធំណាស់ រហូត​ដល់សង់ជិតរួចរាល់ហើយ ស្រាប់តែមានមន្រ្តីចុះហាម ដែលគេសង្ស័យថា ប្រហែលជា​មន្រ្តីទាំងនោះបណ្តាក់គ្នា​ដើម្បីស៊ីលុយពីម្ចាស់សំណង់ហើយ ឬមួយ​ក៏ប្រហែលជាម្ចាស់សំណង់នោះសែនមិនត្រូវ ធ្វើអ្នកតាកាច់យ៉ាងនេះ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299