Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

សមត្ថកិច្ចស្រុកកំពង់ត្របែក ផាកពិន័យមនុស្ស៦នាក់ ម្នាក់២លានរៀល ដែលល្មើសបំរាមជួបជុំ

នៅថ្ងៃទី២២ មេសា ២០២១ អាជ្ញាធរស្រុកកំពង់ត្របែក នៃខេត្តព្រៃវែង បានធ្វើការផាកពិន័យមនុស្សចំនួន៦នាក់ ដោយ​ម្នាក់ចំនួន ២លានរៀល ដែលពួកគេបានបំពាននឹងបំរាមមិន​ឲ្យ​មានការជួបជុំ ក្នុងបរិបទ នៃជំងឺកូវីដ១៩។

លោក យ៉ាវសានិន អភិបាលស្រុកកំពង់ត្របែក បានមានប្រសាសន៍ថា មនុស្សទាំង៦នាក់នេះ បានល្មើសនឹងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយ​ពួកគេបានប្រមូលផ្តុំគ្នាហូបចុកមានមនុស្សច្រើន ដូច្នេះអ្នកទាំង៦នាក់ ត្រូវបានផាកពិន័យក្នុងម្នាក់ៗ ២លានរៀល។

ក្រោយពីការពិន័យហើយ ពួកគេក៏ត្រូវបានបញ្ជូន​យកទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299