Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ចាប់ខ្លួនយោធាផ្កាយ២ម្នាក់ ពាក់ព័ន្ធករណីរត់ពន្ធជនជាតិចិន​២៨នាក់​ពីភ្នំពេញ ទៅខេត្តស្វាយរៀង

មន្ត្រីយោធាពាក់ផ្កាយ ២ លោក ស៊ុំ ពៅ ដែលមានតួនាទី​ជា​អនុប្រធានក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា គាត់បាន​ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធជនជាតិចិនចំនួន ២៨ នាក់ ពីភ្នំពេញទៅខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។

ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញទៅខេត្តស្វាយរៀង ទំនងបន្ដចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាល នៅខេត្តស្វាយរៀងនោះតែម្ដង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299