Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រដ្ឋបាលខេត្តតាកែវ សម្រេច​បិទខ្ទប់ភូមិជ្រោងស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ក្រោយរកឃើញអ្នកជំងឺកូវីដ១៩ជាច្រើននាក់

រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២១នេះ បានសម្រេច​ធ្វើការ​បិទ​ខ្ទប់ ភូមិ​ជ្រោយស្តៅ នៃឃុំក្រាំងធ្នង់ ស្រុកបាទី ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសានេះ រហូត​ដល់មានសេចក្តីសម្រេចជាថ្មី ក្រោយពីរកឃើញថា មានអ្នកជំងឺកូវីដ​១៩ បានប៉ះពាល់ដោយផ្ទាល់ និង​ដោយប្រយោលជាច្រើននាក់។

កំឡុងពេលនេះការបិទខ្ទប់នេះ ប្រជាពលរដ្ឋត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូលលំនៅស្ថាន ឬទីសំណាកបច្ចុប្បន្ន ដោយលើកលែងតែករណីចាំបាច់មួយចំនួន។

សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា ថ្ងៃនេះខេត្តតាកែវ​មានពលរដ្ឋតេស្ដរកឃើញឆ្លងវីរុស កូវីដ-១៩ ចំនួន០៩នាក់ ក្នុងនោះនៅភូមិជ្រោងស្តៅ នៃឃុំក្រាំងធ្នង់ ស្រុកបាទី មានចំនួន៤នាក់, នៅឃុំចំប៉ី ចំនួន៣នាក់ និង​ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ចំនួន ១នាក់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299