Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

បិទផ្សារដេប៉ូមួយទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

អាជ្ញាធរខណ្ឌទួលគោក កាលពីយប់មិញនេះ បានសម្រេច​ធ្វើការ​បិទជាបណ្តោះអាសន្ន ផ្សារដេប៉ូ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២១ ដើម្បីបង្ការ និង​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌទួលគោក ក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ​ការងារ​ក្នុងផ្សារ និង​ក្រុមគ្រួសារអាជីវករ​ពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២១ បើ​មានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ១៩ សូមអញ្ជើញ​មក​យកសំណាកតេស្ត​រកមេរោគកូវីដ១៩ជាបន្ទាន់ នៅបរិវេណទីរួមផ្សារដេប៉ូ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299