Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ស្ថានទូតចិន ៖ វ៉ាក់សាំង Sinovac ដែលកម្ពុជាបញ្ជាទិញ៥០ម៉ឺនដូស នឹងដឹកមកដល់កម្ពុជាថ្ងៃស្អែក

ស្ថានទូតចិនប្រចាំប្រទេស​កម្ពុជា បានប្រកាស​នៅថ្ងៃនេះ​ថា វ៉ាក់សាំង Sinovac ដែល​ជាការ​បញ្ជា​ទិញ​ជំហានទីពីរ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ចំនួន ៥០ម៉ឺនដូស នឹង​ដឹកជញ្ជូន​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ស្អែកនេះ។

ស្ថានទូតចិនបានបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ ដែលនេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះដែរ ស្ថានទូចិន ក៏បានសម្តែង​ក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299