Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

រាជរដ្ឋាភិបាល​ស្នើ​ពលរដ្ឋ​ ​ចៀសវាងធ្វើដំណើរចេញក្រៅផ្ទះដោយ​មិន​ចាំបាច់ និង​ចៀសវាង​ការ​ធ្វើដំណើរ​មិន​ចាំបាច់​ឆ្លង​កាត់រាជធានី​-ខេត្ត ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំខាងមុខ

ក្នុងសារាចរណែនាំ ស្តីពីវិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាតជំងឺកូវីដ​១៩ នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខាងមុខ ប្រមុខ​រាជរដ្ឋាភិបាល បាន​ស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូម​នៅជួប​ជុំ​ក្រុម​គ្រួសារ​តាម​គេហដ្ឋាន​រៀងៗខ្លួន ចៀសវាង​ការ​ធ្វើដំណើរ​ចេញ​ក្រៅផ្ទះ​ដោយ​មិន​ចាំបាច់ និង​ចៀសវាង​ការ​ធ្វើដំណើរ​មិន​ចាំបាច់​ឆ្លង​កាត់​រាជធានី-ខេត្ត។

ជាមួយ​គ្នា ប្រជាពលរដ្ឋ​ក៏​គួរចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។

អនុវត្តវិធានការ «៣ការពារ និង ៣កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។

ដោយ​ឡែក​ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន អ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299