Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អ្នកជំងឺកូវីដ​១៩ម្នាក់ទៀតស្លាប់នៅព្រឹកនេះ ឯខេត្តព្រះសីហនុ

មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល បានថ្លែងនៅ​ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា នៅព្រឹកមិញ​អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។

អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299