Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អភិបាលរាជធានីភ្នំពេញ​អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ ឬលើកលែងយកថ្លៃជួល

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃនេះ បានធ្វើ​ការ​អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល ពិនិត្យលទ្ធភាពបញ្ចុះថ្លៃ ឬលើកលែងថ្លៃជួលផ្ទះ ឬបន្ទប់ ក្នុងកាលៈទេសៈ នៃការផ្ទុះរីករាលដាលនៃកូវិដ១៩ ដើម្បីសម្រាលបន្ទុកចំណាយ និងការលំបាករបស់កម្មករ និយោជិត។

ក្នុងនោះ​ទីមួយ៖ គួរពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» រហូតដល់ស្ថានភាពធូរស្រាលឡើងវិញ។

ទីពីរ៖ គួរយោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀតដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ។

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299