Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ករណីឆ្លងកូវីដ១៩​នៅថ្ងៃនេះ​ជិត១រយនាក់

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ​ទី២៦ ខែមីនានេះ បាន​ឲ្យដឹងថា មាន​មនុស្ស​ចំនួន ៩៦នាក់បានឆ្លង​វីរុស​កូវីដ​១៩ ក្នុង​នោះ ​៧៣នាក់នៅខេត្តកណ្តាល, ២១នាក់នៅភ្នំពេញ, ១នាក់នៅស្វាយរៀង និង១នាក់នៅត្បូងឃ្មុំ។

សម្រាប់ ៧៣នាក់នៅខេត្ត​កណ្តាល មាន​ដល់ទៅ​៦៤នាក់ដែលមានអាសយដ្ឋាននៅ​ឃុំសំពៅពូន ស្រុកកោះធំ ដោយមានអ្នកជំងឺជាជនជាតិខ្មែរ ចិន និងវៀតណាម។

ជាមួយ​គ្នា​នេះដែរ នៅថ្ងៃនេះ ក៏​មាន​ករណីជា​សះស្បើយ​ចំនួន ១៨នាក់ដែរ ដោយ​៨នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ​ខេត្តព្រះសីហនុ ៧នាក់ពីមជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និងហង់សិន និង​២នាក់ពីមន្ទីរពេទ្យបង្អែក​បារាយណ៍-សន្ទុក ខេត្តកំពង់ធំ។

គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៩៦៨នាក់ ក្នុងនោះ១៤៤៤នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299