Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

បុរស​​ម្នាក់ទៀត​​ស្លាប់​ដោយសារ​កូវីដ​១៩ បន្ទាប់ពីចូលពេទ្យ​ត្រឹម​កន្លះ​ម៉ោង

បើ​តាម​ការ​បញ្ជាក់របស់​លោកស្រី យក់ សម្បត្តិ មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាលថា មានករណីបុរស​ម្នាក់​ទៀតបាន​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១ ខណៈ​ដែលអ្នកជំងឺរូបនោះ​មិន​ដឹងថា ខ្លួន​បានឆ្លង​វីរុស​កូវីដ​១៩​ឡើយ។

តាមលោកស្រី យក់ សម្បត្តិ បុរស​ដែលស្លាប់​រូបនោះ អាយុ​៥៥ឆ្នាំ ជាមន្រ្តីនគរបាល​ចរារណ៍ នៅស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គាត់បានចូលទៅមន្ទីរពេទ្យរុស្ស៉ី នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

ដោយជាករណីសង្ស័យ ក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។

ជនរងគ្រោះ មិនបានដឹងខ្លួនឯងថា មានផ្ទុកកូវីដនោះឡើយ ដោយកាលពី៤ថ្ងៃមុន គាត់បានទៅព្យាបាលនៅស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែស្ថានភាពជំងឺកាន់តែធ្ងន់ ក៏ក្រុមគ្រួសារសម្រេចបញ្ជូនគាត់មកពេទ្យរុស្ស៊ី ដើម្បីព្យាបាលបន្ត តែជាអកុសលលោកបានទទួលមរណភាពតែម្តងនៅល្ងាចថ្ងៃដដែលនេះ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299