Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

កម្ពុជាបន្ត​រកឃើញ​មនុស្ស​៥៥នាក់ទៀត​ឆ្លង​កូវីដ​១៩ សុទ្ធតែក្នុងសហគមន៍

តាមការ​បញ្ជាក់របស់ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១នេះ​បានឲ្យដឹងថា គេ​បានរកឃើញ​មនុស្ស​ចំនួន ៥៥នាក់ទៀត​វិជ្ជមានវីរុស​កូវីដ​១៩ ដែលធ្វើ​ឲ្យ​កម្ពុជា​មានករណីជំងឺកូវីដ​១៩ ឡើង​ដល់ ១៨៧២នាក់ហើយ។

អ្នកឆ្លងថ្មីទាំង ៥៥នាក់នេះ គឺសុទ្ធសឹងតែជាករណីឆ្លង​ក្នុងសហគមន៍ ដោយ​ក្នុង​នោះ នៅសៀមរាបចំនួន ១នាក់, ត្បូងឃ្មុំ ១នាក់, ក្រុងតាខ្មៅ ខេត្តកណ្តាល ១នាក់, ខេត្តព្រះសីហនុ ១នាក់, ខេត្តកំពង់ធំ ១នាក់ (ទារក៩ខែ), រាជធានីភ្នំពេញ ចំនួន ៥០នាក់។

ជាមួយ​គ្នា​នេះ ក៏​មាន​ករណីជា​សះស្បើយចំនួន ២៣នាក់ផងដែរ ក្នុងនោះ ១នាក់ជាជនជាតិ​ឥណ្ឌូនេស៊ី និង ២២នាក់ទៀតជា​អ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299