Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ខេត្តសៀមរាបបន្ថែម​ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពនៅព្រំប្រទល់ជាមួយ​ខេត្ត​បន្ទាយមានជ័យ ដើម្បីការពារការចម្លងកូវីដ១៩ក្នុងសហគមន៍

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ប្រកាស​កាលពីថ្ងៃម្សិលមិញ​ (១៨ មីនា) ថា ខ្លួន​នឹង​ដាក់ទីតាំង​ធ្វើ​ការ​ត្រួតពិនិត្យ​សុខភាព​បឋម ស្រង់ព័ត៌មាន និង​ស្កេន QR Code ទប់ស្កាត់​កូវីដ១៩ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១ នៅ​ផ្លូវ​ជាតិលេខ៦ ចំណុច​ព្រំប្រទល់ស្រុក​ក្រឡាញ់ ខេត្តសៀមរាប-បន្ទាយមានជ័យ។

ការដាក់នេះ គឺក្នុងគោល​បំណង​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល នៃជំងឺកូវីដ​១៩ ឆ្លង​ចូល​សហគមន៍​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​សៀមរាប និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្រ្តីជំនាញ​ក្នុង​ការ​ស្រាវជ្រាវ​ពាក់ព័ន្ធនឹង​ជំងឺកូវីដ​១៩។

សូម​បញ្ជាក់ដែរថា ចាប់ពីដើមខែមីនា ខេត្តសៀមរាប ក៏​បានដាក់​ប៉ុស្តិ៍​សម្រាប់​ត្រួតពិនិត្យសុខភាព​នៅ​ព្រំប្រទល់ជាមួយ​នឹង​ខេត្ត​កំពង់ធំដែរ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299