Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ស្រុកកោះធំ ឆ្លងកូវីដអត់ធូរស្រាល អាជ្ញាធរស្នើ​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន

ដោយ​សារ​តែចំនួន នៃអ្នកឆ្លងកូវីដ​១៩នៅ​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​កោះធំ កាន់តែមាន​ចំនួន​ច្រើន​ឡើង មិន​ធូរស្រាលសោះនោះ រដ្ឋបាល​ស្រុកកោះធំ បាន​ធ្វើការ​ស្នើ​ដល់​ម្ចាស់អាជីវកម្មគ្រប់ប្រភេទ​នៅ​ក្នុងស្រុកនេះ ផ្អាក​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួនជា​បណ្តោះអាសន្ន រហូត​ដល់មានការជូនដំណឹងជាថ្មី។

សូម​បញ្ជាក់ដែរថា បើ​យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល គិត​ត្រឹមថ្ងៃនេះ ខេត្តកណ្តាល​មាន​អ្នក​ជំងឺកូវីដ១៩​ជិត​២រយនាក់ហើយ ដោយ​ក្នុងនោះ​សម្រាប់​ស្រុកកោះធំ​របាយការណ៍​ថ្ងៃម្សិលមិញបានបង្ហាញថា មានអ្នកឆ្លងរហូតដល់​៦៤នាក់ដែលជាចំនួនច្រើនជាងគេ ខណៈ​ថ្ងៃនេះ របាយការណ៍ថា មានឆ្លង ២២នាក់បន្ថែមទៀត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299