Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

Uncategorized

ពិតអត់ថាអ្នកលេងកីឡាមានសុខភាពល្អ មិនឆ្លង COVID-19

មានការលើកឡើងជាច្រើនពីមនុស្សដែលងាយឆ្លង COVID-19 ហើយនឹងអ្នកមិនងាយឆ្លង ក្នុងនោះដែរក៏មានគេនិយាយថា បើយើងជាអ្នកមានសុខភាពល្អ មានហាត់កីឡា មិនឆ្លង ឬមិនឈឺ។

សម្រាប់មតិនេះដែរ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ទោះជាអ្នកលេងកីឡា សាច់ដុំធំៗប៉ុនណាក៏ឆ្លង និងឈឺដែរ ប្រសិនបើមិនបានការពារត្រឹមត្រូវ។ លោកបានបន្ថែមទៀតថា តែអ្នកលេងកីឡាមានសុខភាពរឹងមាំល្អ ទោះជាពេលឆ្លងក៏មិនបណ្ដាលឲ្យឈឺទ្រុឌទ្រោម ឬសភាពជំងឺធ្ងន់ធ្ងរដូចមនុស្សចាស់ ឬអ្នកមិនលេងកីឡាផងដែរ ហើយក៏មិនងាយចម្លងទៅគេបន្តទៀតថា។ ដូចនេះហើយបានជាក្រសួងណែនាំឲ្យយើងមានអនាម័យខ្លួនប្រាណ ញ៉ាំអាហារសម្បូរជីវជាតិ និងហាត់ប្រាណឲ្យបានទៀងទាត់។

វេជ្ជបណ្ឌិតក៏បានបន្ថែមទៀត សម្រាប់អ្នកលេងកីឡា ឬហាត់ប្រាណក៏ត្រូវតែប្រយ័ត្នដែរ ព្រោះឧបករណ៍ហាត់ប្រាណខ្លះអាចផ្ទុក COVID-19 តាមរយៈអ្នកផ្ទុកបានប៉ះពាល់ ក្អក កណ្ដាស់ ហើយដំណក់ទឹកតូចៗទៅទុំតោងកន្លែងនោះ។ ដូចនេះហើយទោះជាអ្នកហាត់កីឡា លេងកីឡា ឬអ្នកហាត់ប្រាណ គួរតែមានវិធានការផ្ទាល់ខ្លួន ដើម្បីសុវត្ថិភាពខ្លួន និងអ្នកជុំវិញ ទើបយើងអាចនាំគ្នាទប់ស្កាត់ការចម្លង និងរីករាលដាល ហើយកុំអាងខ្លួនមានសុខភាពរឹងមាំ COVID-19 មិនអាចឆ្លងចូលខ្លួនបាន ឲ្យសោះ ព្រោះមានប៉ុន្មានករណីហើយនៅបរទេសដែលកើតឡើងចំពោះកីឡាករអាជីព និងអ្នកកាយសម្ព័ន្ធ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299