Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ខេត្តតាកែវមានអ្នកជំងឺកូវីដ​១៩ម្នាក់ហើយ គឺជាបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី​ទៅពីភ្នំពេញ

បើយោងតាមគណនេយ្យ​ FaceBook របស់​លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា មានបុរសម្នាក់​ឈ្មោះ សន អ៊ុយ អាយុ៣២ ឆ្នាំ ធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២១។

សមត្ថកិច្ច និងមន្ត្រីពេទ្យបាន​ចុះទៅ​ពិនិត្យសុខភាពឃើញមានកំដៅឡើងខ្ពស់ ហើយ​ព្រឹកឡើងថ្ងៃ ១៤ មីនា បុរសរូបនេះ និង គ្រួសារ (ប្រពន្ធ និង កូន ចំនួន ២ នាក់) ត្រូវ​រដ្ឋបាលស្រុក និងមន្ទីពេទ្យបង្អែកបាទី បានដឹកយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ លុះ​មកដល់រាត្រីថ្ងៃទី១៦ មីនា លទ្ធផលសំណាកបុរសម្នាក់នេះមានរោគសញ្ញាវិជ្ជមានកូវិដ-១៩ ។

បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯ ភរិយានិងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ អ៊ិន ក្នុងខេត្តតាកែវដដែល៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299