Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្នុងសប្តាហ៍នេះ កម្ពុជានឹងមានភ្លៀងធ្លាក់ ក្រសួងស្នើ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ខ្យល់កន្រ្តាក់ ដែល​អាច​កើត​មាន​ពីថ្ងៃទី២១-២៣ មីនា

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹក​ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា ក្នុង​មួយសប្តាហ៍​នេះ ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពលជា​បន្ត​បន្ទាប់ ដោយ​ក្នុង​នោះ ពីថ្ងៃទី១៧-១៩ នឹង​ទទួលរង​ឥទ្ធិពល ខ្យល់​ស្ងប់វិលវិល និង​បណ្តុំ​សម្ពាធទាបច្រើន, ពីថ្ងៃទី២០-២៣ ខែមីនា នៅ​ភាគ​ឦសានប្រទេស នឹង​ទទួល​ឥទ្ធិពល​ពីទ្រនុង​សម្ពាធ​ខ្ពស់​ប៉ាស៊ីហ្វិក ហើយ​​ភាគ​និរតី នឹង​ទទួល​ឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​ឥណ្ឌូនេស៊ី។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​វាល​ទំនាប​កណ្តាល មានសីតុណ្ហភាពពី ២៥ ទៅ៣៨អង្សាសេ ហើយ​អាច​មាន​ភ្លៀង​ផ្គរ រន្ទះ ពីខ្សោយ​ទៅច្រើន។

បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពី ២៥ ទៅ ៣៨អង្សាសេ និង​មាន​ភ្លៀង​ផ្គរ រន្ទះ ពីផ្សែង​ក្រូច​ទៅច្រើន។

ហើយ​សម្រាប់​តំបន់មាត់សមុទ្រ សីតុណ្ហភាព​មានពី ២៤ ទៅ ៣៥អង្សាសេ ព្រមទាំង​អាច​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅច្រើន។

ក្នុងនោះ ក្រសួងធនធានទឹក ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សូម​យក​ចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​នូវ​បាតុភូត​ខ្យល់​កន្រ្តាក់ ដែលអាច​កើត​មាន​នៅថ្ងៃទី២១-២៣ ខែមីនា៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299