Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សេដ្ឋកិច្ច

CDC យល់ព្រមលើគម្រោងវិនិយោគ​ចំនួន២ ក្នុង​ទុន​ជិត៥លាន​ដុល្លារ​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) បាន​ឲ្យដឹង​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន២ក្នុង​ការ​បើក​រោងចក្រ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត៥លាន​ដុល្លា​រអាេ​មរិ​ក។

ក្រុមហ៊ុន​ទាំង២នោះ រួមមាន៖

១-“LUCKY UNIQUE ENTERPRISE CO​., LTD​.”គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បែកចាន ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ២,៧លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ៥៥៤កន្លែង។

២-“RAINBOW SUNWOOD MANUFACTURING CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្ភារៈ​តុបតែង​សម្រាប់​រថយន្ត (ស្រោមពូក កម្រាល ក្រណាត់​គ្រប់​រថយន្ត​…។ល។) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ២,២លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ២៨៨កន្លែង​៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299