Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៤០នាក់ ក្នុងនោះ​៣៨នាក់ជាករណីឆ្លង​ក្នុងសហគមន៍

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​ឲ្យដឹងថា គេ​បានរកឃើញ​អ្នក​វិជ្ជមាន​វីរុស​កូវីដ​១៩សរុបចំនួន ៤០នាក់បន្ថែមទៀត ក្នុងនោះ ៣៨នាក់ គឺជាករណីព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល អ្នកឆ្លង​ក្នុងសហគមន៍​ចំនួន ៣៨នាក់ថ្មីនេះ គឺមានជនជាតិចិន​ចំនួន ៣៥នាក់ ជនជាតិវៀតណាមចំនួន ២នាក់ និង​ជនជាតិខ្មែរ១នាក់។

គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ កម្ពុជា​មានករណី​វីរុស​កូវីដ១៩ សរុបចំនួន ៦៣៣ករណី ហើយ​សម្រាប់​អ្នក​ឆ្លង​ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ គឺកើនសរុបចំនួន ១៣៧នាក់ហើយ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299