Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងស្នើ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់កន្រ្តាក់ដែលអាចនឹងកើតមាននៅក្នុងសប្តាហ៍នេះ

ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​នៅព្រឹក​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​ថា ទ្រនុង​សម្ពាធខ្ពស់ បាន​និង​កំពុងមាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​ពេញ​មួយ​សប្តាហ៍​នេះ ដែលនឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល អាច​មាន​សីតុណ្ហភាពពី ១៨ ទៅ៣៣អង្សាសេ ហើយ​នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់​កន្រ្តាក់​ល្បឿន​បង្គួរ នៅ​ទំនាប​កណ្តាល។

សម្រាប់បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពី ១៧ ទៅ ៣៣អង្សាសេ ហើយ​នៅ​ថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្រ្តាក់​ល្បឿន​ខ្លាំង​នៅ​ខ្ពង់រាប​ខាងកើត។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ សីតុណ្ហភាព​អាចមានពី ១៩ ទៅ ៣២អង្សាសេ ហើយ​នៅ​ថ្ងៃទី១៨-១៩ កុម្ភៈ មានខ្យល់​កន្រ្តាក់​ល្បឿន​បង្គួរ ជាមួយ​នឹង​រលក​មាន​កម្ពស់​មធ្យម​នៅ​ខេត្ត​កោះកុង និង​តំបន់ឆ្នេរ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299