Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ពលករ២នាក់លាក់ខ្លួនក្នុងរថយន្តដឹកផ្លែឈើឆ្លងដែនពីថៃមកកម្ពុជា ត្រូវសមត្ថកិច្ចចាប់ជាប់នៅច្រកអន្តរជាតិដូង

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កងកម្លាំងចម្រុះនៅច្រកទ្វារអន្តរជាតិដូងរួម និងទាហានថៃ បានធ្វើការឆែកឆេក្នុងរថយន្តដឹកផ្លែឈើ១គ្រឿងមានស្លាកលេខ ត្បូងឃ្មុំ ៣ A-០៥៤៩ ឃើញមានបង្កប់ពលករមកពីប្រទេសថៃ ចំនួន០២នាក់ ក្នុងនោះ​មានម្នាក់ជាជនជាតិខ្មែរ និង​ម្នាក់ទៀតជាជនជាតិវៀតណាម។

បន្ទាប់ពីធ្វើការឆែករួច ពលករទាំងពីរនាក់បានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ចំណែកឯអ្នកបើកបររថយន្ត និងព្រូ ត្រូវបញ្ជូនទៅអោយអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី។

គួរ​បញ្ជាក់ដែរថា ករណីលួចឆ្លងដែនដើម្បីគេចពីកន្លែងធ្វើចត្តាឡីស័កនេះ កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ក៏មានពលករខ្មែរម្នាក់បាន​ជាន់មីនផ្ទុះដាច់ជើងម្ខាង ក្រោយពីគេបានលួចឆ្លងដែន ដោយ​ដើរកាត់តាមព្រៃនៅក្បែរច្រកអន្តរជាតិប៉ោយប៉ែត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299