Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាវុធហត្ថចាប់បានជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីដាំកញ្ឆា​នៅជួរភ្នំបាយង់កោ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចដាំដុះដំណាំកញ្ឆាខុសច្បាប់នៅជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកកីរីវង់ ខេត្តតាកែវ។

លោកអនុសេនីយ៏ ទោ ហួត វឿន នាយការិយាល័យស្ដីទី ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ បានថ្លែងថា កាលរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នឹងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៏ជាមួយមូលដ្ឋានស្រុកគិរីវង់ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះម៉ែន ប៊ាន ភេទប្រុសអាយុ ៦៨ឆ្នាំ (ជាអ្នកដាំដុះកញ្ជាដោយខុសច្បាប់) រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងពេលនោះដែរ កម្លាំង​ក៏បានធ្វើការកាប់បំផ្លាញដើមកញ្ឆា ស្រស់ចោលចំនួន ១៥០ដើម ស្មើ 0១ ទីតាំង អាងស្តុបទឹកចំនួន០១ រោងស្នាក់នៅចំនួន០១ ត្រង់ចំណុច បែកថ្លាងខាងលើស្ថិតភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ៦០ម៉ែត្រការ៉េ។

បច្ចុប្បន្នជនសង្ស័យ ត្រូវ​បាន​ការិយាល័យជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនិតិវិធី៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299